Your cart is currently empty!
សេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្មលេខ ២៤៨៩ ព.ណ.ន.ច ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣
យោងរបាយការណ៍លទ្ធផលកិច្ចប្រជុំលើកទី៤២ នៃគណៈកម្មាធិការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១៩ ដល់២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋជាសមាជិកអាស៊ានទាំងអស់ ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ត្រូវអនុវត្តឱ្យបានពេញលេញនៃ ការចេញនិងប្រើវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិច (e-Form D) ត្រឹមខែមករា ឆ្នាំ ២០២៤។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក- លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ និងអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម នឹងបញ្ឈប់ ការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស (CO Form D Hard Copy) នៅថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤ តទៅ ហើយរាល់ការស្នើសុំ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី (CO Form D) តាមប្រព័ន្ធ ស្វ័យប្រវត្តកម្មជាមួយគេហទំព័រ https://co.moc.gov.kh/ សម្រាប់ការស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ាន ក្រសួង ពាណិជ្ជកម្ម នឹងចេញជូនតែវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិក (e-Form D) តែប៉ុណ្ណោះ។
Announcement No:2489 P.N.N.C
According to the report of the 42nd Meeting of the Coordinating Committee for the Implementation of the ASEAN Trade Agreement and Related Meetings from 19 to 22 June 2023 in Jakarta, Indonesia, all ASEAN Member States, including Cambodia. must fully implement the issuance and use of (e-Form D) by January 2024. In this regard, the Ministry of Commerce is honored to inform the Neak Oknha Lok Oknha, Ladies and Gentlemen, all producers and exporters: The Ministry of Commerce will stop issuing the Certificate of Origin of Form D in (CO Form D Hard Copy) on January 1, 2024 onwards, all applications for the Certificate of Origin Form (CO Form D) through the automated system with the website https://co.moc.gov.kh / For applications for export to ASEAN markets, the Ministry of Commerce will only issue the (e-Form D) Certificate of Origin.
Leave a Reply
You must be logged in to post a comment.