
The exporters need to apply for C/O at the Export-Import Department, Ministry of Commerce. The procedures of the application for Certificate of Origin could be found in Prakas No 3198 on Certificate of Origin Issuance Procedures for all forms. You can submit CO and pay fee for certificates of origin (CO) over the Internet 24…

សេចក្តីជូនដំណឹងស្តីពី៖ ការដាក់ឱ្យអនុវត្តការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ CAMBODIA-UNITED ARAB EMIRATES COMPREHENSIVE ECONOMIC PARTNERSHIP AGREEMENT តាមប្រព័ន្ធស្វ័យប្រវត្តកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលមានគេហទំព័រ https://co.moc.gov.kh សម្រាប់ស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

សេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្មលេខ ២៤៨៩ ព.ណ.ន.ច ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ យោងរបាយការណ៍លទ្ធផលកិច្ចប្រជុំលើកទី៤២ នៃគណៈកម្មាធិការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១៩ ដល់២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋជាសមាជិកអាស៊ានទាំងអស់ ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ត្រូវអនុវត្តឱ្យបានពេញលេញនៃ ការចេញនិងប្រើវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិច (e-Form D) ត្រឹមខែមករា ឆ្នាំ ២០២៤។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក- លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ និងអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម នឹងបញ្ឈប់ ការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស (CO Form D Hard Copy) នៅថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤ តទៅ ហើយរាល់ការស្នើសុំ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់…