ដាក់​ដំណើរ​ការ​នូវមុខងារ​ចុះ​បញ្ជី​កែប្រែ​ព័ត៌មាន​ក្រុមហ៊ុន​/​សហគ្រាស​ចំនួន ៥ លើ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន

Posted by

រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។ មុខងារទាំង ៥ នេះរួមមាន ៖
(១) កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី
(២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន
(៣) កែប្រែសកម្មភាពអាជីវកម្ម
(៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ
(៥) កែប្រែព័ត៌មានគណនីធនាគារ ។

ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យវត្តមានផ្ទាល់នៅទីកន្លែងទៀតទេ ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាល បានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ។

សូមលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ឱ្យបានពេញលេញនូវសេវានេះ និងផ្តល់នូវមតិ ព្រមទាំងធាតុចូលល្អៗ ដើម្បីឱ្យក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច យកមកកែលម្អ សំដៅពង្រឹងឱ្យកាន់តែល្អប្រសើរឡើង ក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ធុរជន។

សម្រាប់ ព័ត៌មាន បន្ថែមពាក់ព័ន្ធទៅនឹងមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, សូមចូលទៅកាន់គេហទំព័រ​ www.registrationservices.gov.kh ។

Leave a Reply