Holding

  • ប្រកាស​ស្តី​ពី​ការ​ដាក់​ពាក្យ​សម្គាល់​ទ្រង់​ទ្រាយ​ក្រុមហ៊ុន Group, Holding

    ប្រកាស​ស្តី​ពី​ការ​ដាក់​ពាក្យ​សម្គាល់​ទ្រង់​ទ្រាយ​ក្រុមហ៊ុន Group, Holding

    ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញប្រកាសស្តីពី ការដាក់ពាក្យសម្គាល់ទ្រង់ទ្រាយក្រុមហ៊ុន ដើម្បីដាក់កំណត់ការដាក់ ពាក្យសម្គាល់ទ្រង់ទ្រាយនៅខាងចុង ឬខាងក្រោមនាមករណ៍របស់ក្រុមហ៊ុនដោយប្រើពាក្យពេញ ឬជាអក្សរកាត់បាន។ បើតាមប្រកាសស្តីពី ការដាក់ពាក្យសម្គាល់ទ្រង់ទ្រាយក្រុមហ៊ុននាម គឺករណ៍របស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញលេញថា “ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត” ឬអក្សរកាត់ថា “ឯ.ក” នៅខាងចុង ឬខាងក្រោមនាមករណ៍របស់ ក្រុមហ៊ុន។ នាមករណ៍របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញ លេញថា “ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត” ឬអក្សរកាត់ថា “ម.ក” នៅខាងចុង ឬខាងក្រោមនាមករណ៍របស់ ក្រុមហ៊ុន។ សហគ្រាសឯកបុគ្គលត្រូវដាក់នូវពាក្យថា “សហគ្រាសឯកបុគ្គល” នៅពីមុខនាមករណ៍នោះ។ នាមករណ៍របស់សាខាក្រុមហ៊ុនក្នុងស្រុក គឺជានាមករណ៍របស់ក្រុមហ៊ុនដើម។ នៅពីលើ ឬនៅពីមុខនាមករណ៍ របស់សាខានោះត្រូវសរសេរពាក្យ “សាខាក្រុមហ៊ុនក្នុងស្រុក”។ នាមករណ៍របស់សាខាក្រុមហ៊ុនបរទេសគឺជានាមករណ៍របស់ក្រុមហ៊ុនដើម។ នៅពីលើ ឬនៅពីមុខនាមករណ៍របស់សាខានោះត្រូវសរសេរពាក្យ “សាខាក្រុមហ៊ុនបរទេស”។ នាមករណ៍របស់ការិយាល័យតំណាងពាណិជ្ជកម្ម ឬការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម ជានាមករណ៍របស់ក្រុមហ៊ុនដើមនៅឯបរទេស។ នៅពីលើ ឬនៅពីមុខនាមករណ៍នេះ ត្រូវសរសេរពាក្យ “ការិយាល័យតំណាងពាណិជ្ជកម្មបរទេស ឬការិយាល័យទំនាក់ទំនងពាណិជ្ជកម្មបរទេស”។ នាមករណ៍របស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញលេញថា “ក្រុម…