USA allows Duty-Free Export of Travel Goods produce in Cambodia

Posted by

សហរដ្ឋអាមេរិក ផ្ដល់ការលើកលែងពន្ធចំពោះកាបូបសម្រាប់ដាក់សម្ភារៈធ្វើដំណើរផលិតនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា សូមជម្រាបជូនថា រដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា នៃសហរដ្ឋអាមេរិក បានយល់ព្រមផ្ដល់ការលើកលែងពន្ធថ្មីចំពោះកាបូបសម្រាប់ដាក់សម្ភារៈធ្វើដំណើរផលិតនៅកម្ពុជា សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍តិចតួចដែលទទួលបានអត្ថប្រយោជន៍ (LDBDC) និងប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាមួយកាលានុវត្តភាពនៃទ្វីបអាហ្រ្វិក (AGOA)។ ការលើកលែងពន្ធថ្មីនេះ មានគោលដៅជួយកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសក្រីក្រជាងគេ។ វាជាលទ្ធផលនៃការត្រួតពិនិត្យឡើងវិញនៃផលិតផលប្រចាំឆ្នាំរបស់រដ្ឋបាលលោកប្រធាធិបតី អូបាម៉ា នៅក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GPS) គឺជាកម្មវិធីអនុគ្រោះផ្នែកពាណិជ្ជកម្មដែលមានអាយុកាលជាង ៤០ឆ្នាំ សំដៅផ្តល់ជូនការលើកលែងពន្ធសម្រាប់អ្នកនាំទំនិញចូលពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងបន្ថែមផលិតផលផ្សេងទៀតដល់ LDBDC ។ នៅក្រោមកម្មវិធី GPS មានទំនិញប្រហែល ៥០០០ មុខ មកពីប្រទេសកំពុងអភិវឌ្ឍន៍ និងដែនដីចំនួន ១២២ និងប្រទេសមានការអភិវឌ្ឍន៍តិចតួចចំនួន ៤៣ បានទទួលការលើកលែងពន្ធនៅពេលនាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយនៅក្នុងនោះទំនិញជាង ១៥០០ មុខពី LDBDC ត្រូវបានទទួលការលើកលែងពន្ធ។ ក្នុងឆ្នាំ ២០១៥ តម្លៃសរុបដែលបានចូលទៅកាន់សហរដ្ឋអាមេរិកលើកលែងពន្ធក្រោមកម្មវិធី GSP មានទឹកប្រាក់រហូតដល់ទៅ $១៧,៤ ពាន់លានដុល្លារ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ ក្នុងឱកាសសន្និសីទសារព័ត៌មាន បានថ្លែងអំណរគុណចំពោះរដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា និងសហរដ្ឋអាមេរិក ដែលបានផ្ដល់ការលើកលែងពន្ធនៃមកកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថាតាមរយៈការផ្តល់ជូនការលើកលែងពន្ធថ្មីនេះ ប្រទេសកម្ពុជាអាចធ្វើការបញ្ចូនផកាបូបសម្រាប់ដាក់សម្ភារៈធ្វើដំណើរ មានដូចជា៖ វ៉ាលីស, កាបូបស្ពាយ, កាបូបយួរដៃ និងកាបូបដាក់ហោប៉ៅ ចូលទៅក្នុងដែនដីរបស់សហរដ្ឋអាមេរិកបាន។ ទន្ទឹមគ្នានេះដែរអតិថិជន និងអ្នកជំនួញអាមេរិកនឹងអាចសន្សំការចំណាយបានច្រើនលើការដឹកជញ្ជូនទំនិញដូចគ្នា។

The Ministry of Commerce in collaboration with the U.S. Embassy in Cambodia is pleased to announce that the Obama Administration of the United States of America has agreed to provide new duty-free treatment to Least Developed Beneficiary Developing Countries (LDBDC) and African Growth and Opportunity Act (AGOA) Countries.

The new duty-free treatment aims to promote poverty alleviation and economics growth in the poorest countries. It is the outcome of the Obama Administration’s Annual Product Review under the General System of Preference (GPS) program – a 40-year-old trade preference program under which the United States provides duty-free treatment to many import beneficiary developing countries and additional products for (LDBDC). Under the GSP program, approximately 5,000 products from 122 beneficiary developing countries and territories, including 43 least-developed countries, are eligible for duty-free treatment when exported to the United States, Nearly 1,500 of these products are reserved for duty-free treatment for LDBDCs only. In 2015, the total value of imports that entered the United States duty-free under GSP was $17.4 billion.

During the Press Conference, H.E. PAN Sorasak, Minister of Commerce thanked the Obama Administration and the United States as a whole for providing this duty-free treatment. He remarked that with this additional duty-free treatment, Cambodia will be eligible to send travel goods such as luggage, backpacks, handbags, and wallets to the United States territories. Likewise, the American consumers and businesses would no longer spend much costs of transporting goods as well.

moc usa1

Leave a Reply